ធ្វើបច្ចុប្បន្នភាពបញ្ញាតិ

កិច្ចប្រជុំលើការធ្វើបច្ចុប្បន្នភាពគោលការការងារ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Lyon កីឡាករ Ada Hegerberg ដែល​ជា​ជើងឯក​ Ballon d'Or នារី​ដំបូង​គេ​ នឹង​មិន​មាន​វត្តមាន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ន័រវែស​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រដូវ​ក្ដៅ​ ឆ្នាំ២០១៩​ ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក​ក្រុម​ន័រវែស​លោក Martin Sjogren។

លោក​បាន​និយាយ​ថា​៖ " ពួក​យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ដែរ​ ដោយ​យើង​បាន​ជួប​គ្នា​ច្រើន​ដង​ ហើយ​នាង​នៅ​តែ​បដិសេធ​មិន​ចូល​រួម " ។

Ada Hegerberg បាន​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ន័រវែស តាំង​ពី​ន័រវែស​បាន​ធ្លាក់​ចេញ​ពី​ Women's European Championship នៅ​ឆ្នាំ២០១៧។

ខ្សែ​ប្រយុទ្ធ​នារី​វ័យ​ ២៣​ឆ្នាំ​រូប​នេះ បាន​សម្រេច​មិន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ន័រវែស​ ដោយសារ​តែ​នាង​បាន​យល់​ថា​ ប្រទេស​របស់​នាង​មិន​បាន​ផ្ដល់​ការ​គោរព​គ្រប់គ្រាន់​ទៅ​លើ​កីឡាករ​បាល់ទាត់​នារីៗ ដែល​ទាក់ទង​នឹង​ប្រាក់​ឈ្នួល​មិន​ស្មើ​គ្នា៕