សំណូរចម្លើយ

មានសេវាជួលរថយន្ត៣យ៉ាងដែលលោកអ្នកអាចជ្រើសយកគឺ៖ ជំរើសទី១៖ ក្នុងករណីបើកបរដោយខ្លួនឯង ដម្កល់ទុកលិខិតឆ្លងដែននៅកន្លែងយើង រួចបង់ប្រាក់កក់ចំនួនពី៥០០ដុល្លាដល់១០០០ដុល្លា ជំរើសទី២៖ ករណីមានអ្នកបើកបរ។ មិនចាំបាច់ដម្កល់ទុកលិខិតឆ្លងដែនទេ ប៉ុន្តែលោកអ្នកចាំបាច់ត្រូវបង់ប្រាក់កក់ ពី៣០០ដុល្លាដល់ ៥០០ដុល្លា។ ជំរើសទី៣៖ មិនចាំបាច់ដម្កល់លិខិតឆ្លងដែនទេ គឺគ្រាន់តែបង់ប្រាក់កក់ឲ្យច្រើនជាងធម្មតា ក្នុងតម្លៃពី២៥០០ដុល្លា ទៅ៣៥០០ដុល្លាប៉ុណ្ណោះ។
ទុកលិខិតឆ្លងដែននៅជាមួយយើងខ្ញុំមានសុវត្ថភាពជាង ដោយសារឯកសារនេះនឹងត្រូវចាក់សោរទុកនៅនឹងមួយកន្លែងដ៏មានសុវត្ថភាព។
ពីព្រោះរថយន្តរបស់យើងភាគ ច្រើន ស្ថិនៅក្រោមឥទ្ធិពលនៃគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង ដែលតម្រូវឲ្យអ្នកបើកបរបរទេសកក់លិខិតឆ្លងដែនច្បាប់ដើម ដើម្បីជាមូលដ្ឋានសំរាប់សំណងបុគ្គលក្នុងករណីមានគ្រោះថ្នាក់ចរាចរ។
បច្ចុប្បន្ននេះយើងខ្ញុំមិនទាន់មានទីស្នាក់ការសាខានៅតាមបណ្តាខេត្ត-ក្រុងនៅឡើយទេ។
ដោយយើងមិនដឹងទាល់តែសោះថាលោកអ្នកបើកបរទៅឆ្ងាយប៉ុណ្ណា។
ប្រាកដជាអាច ប៉ុន្តែលោកអ្នក ត្រូវតែបំពេញតាមតម្រូវការរបស់យើងមួយចំនួនដូចជា ទុកលិខិតឆ្លងដែនដែលមានសុពលភាពនៅកន្លែងយើង ហើយត្រូវបង់ប្រាក់កក់មួយចំនួនទៅតាមគោលការណ៍របស់ក្រុមហ៊ុន។
ប្រភេទនៃប្រាក់ធានារ៉ាប់រងមានដូចតទៅ៖ ១. ការទទួលខុសត្រូវលើភាគីទី៣ ចំនួន១០០ដុល្លា ២. ការទទួលខុសត្រូវលើអ្នកដំណើរ ចំនួន១០០ដុល្លា ៣. ការទទួលខុសត្រូវលើអ្នកបើកបរ ចំនួន១០០ដុល្លា ៤.ការទទួលខុសត្រូវលើការខាតបង់ផ្ទាល់ខ្លួន១០០ដុល្លា ៥. ការទទួលខុសត្រូវចោរកម្មចំនួន ២០%
ប្រាក់កម្រៃលើសម៉ោងគឺ៣ដុល្លាក្នុង១ថ្ងៃ សំរាប់ការជួលរថយន្តតាមខែនិង៥ដុល្លាក្នុងម៉ោងសំរាប់ ការជួលរថយន្តគិតជាម៉ោង។
ក្នុងអំឡុងពេលធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា អាជ្ញាធរមិនមានសិទ្ធិទាមទាររកលិខិតឆ្លងដែនទេ លើកលែងតែនៅតាមទល់ដែន។ នៅកម្ពុជា លិខិតឆ្លងដែនរបស់ជនបរទេសគេមិនដែលប្រើក្នុងកោលបំណងផ្សេងក្រៅពីជួលរថយន្តឬម៉ូតូដើម្បីបើកបរខ្លួនឯងឡើយ។ អាស្រ័យហេតុនេះ នៅពេលដែលពួកគេសួររកលិខិតឆ្លងដែន សូមកុំបង្ហាញដល់ពួកគេឲ្យសោះ បើពុំដូច្នោះទេលោកអ្នកមិនអាចយកមកវិញបានទេ ទាល់តែលោកអ្នកឲ្យលុយគេទៅតាមចំនួនដែលគេទាមទារ។
មុនម៉ោង៧:៣០ព្រឹក និងក្រោយម៉ោង៦:០០ ល្ងាច
ន។ អ្នកបើកបរតែងតែទទួលបាននូវប្រាក់លើសម៉ោងជានិច្ច ប្រសិនបើគាត់មានតម្រូវការបើកបរក្នុងម៉ោងលើស ក្នុងករណីនេះ ប្រាក់លើសម៉ោងត្រូវតែបញ្ចូលទៅក្នុងថ្លៃជួលរថយន្តជាដាច់ខាត។
ក្នុងករណីនេះលោកឬអ្នកស្រីពុំមានការទទួលខុសត្រូវលើអ្វីទាំងអស់ ប្រសិនបើរថយន្តបើកបរដោយអ្នកបើកបររបស់យើង។ ផ្ទុយទៅវិញប្រសិនបើ លោកអ្នកបើកបរដោយខ្លួនឯង លោកអ្នកនឹងត្រូវទទួលខុសត្រូវលើរាល់ការខូចខាតដែលបង្កដោយគ្រោះថ្នាក់។
ការបើកបររថយន្តនៅកម្ពុជាប្រហែលជាពិបាកបន្តិចហើយ។ ប្រសិនបើលោកអ្នក ទើបនឹងមកកម្ពុជាជាលើកដំបូង យើងសុំផ្តល់យោបល់ ឲ្យលោកអ្នក ប្រើប្រាស់សេវាជួលរថយន្តដោយជួលទាំងអ្នកបើកបរផងដែរ។ អ្នកបើកបរអាចជូនលោកអ្នកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ជាពិសេសនៅមណ្ឌលកំសាន្តសំខាន់ៗ។
យោងតាមបទពិសោធន៍របស់យើង រថយន្តសំរាប់ជួលរបស់យើងកម្រនឹងខូចនៅតាមផ្លូវណាស់ ដោយហេតុថាមុននឹងឲ្យរថយន្តចេញដំណើរ យើងតែងតែធ្វើការត្រួតពិនិត្យស្ថានភាពរថយន្តសព្វគ្រប់ជាពិសេសនៅពេលព្រឹកដូចជា៖ ១. ពិនិត្យកំរិតទឹកក្នុងធុងទឹក ក្រែងលោកំរិតទឹកមិនគ្រប់ ២. ពិនិត្យមើលកំរិត និងគុណភាពប្រេងម៉ាស៊ីន ក្រែងលោមិនគ្រប់ឬឡើងខ្មៅ ៣. ពិនិត្យមើលកំរិតប្រេងហ្វ្រាំង ប្រសិនបើខ្វះត្រូវបន្ថែម ៤. ពិនិត្យមើលប្រព័ន្ធខ្សែពាន បើវាអន់ឬខូចយើងដូរវាចេញ ៥. ពិនិត្យមើលស្ថានភាពកង្ហារមុននឹងបិទគំរបរថយន្ត។ ក៏ប៉ុន្តែបើរថយន្តនៅតែខូចនៅតាមផ្លូវទៀត លោកអ្នកចាំបាច់ត្រូវតែទាក់ទងមកកាន់យើងខ្ញុំដើម្បីធ្វើការដោះស្រាយ ដោយចាំបាច់ត្រូវតែឲ្យគេសណ្តោងវាមកភ្នំពេញ ហើយលោកអ្នកត្រូវតែបង់ប្រាក់ថ្ថៃសណ្តោង រីឯការខូចខាតផ្សេងៗយើងខ្ញុំជាអ្នកទទួលខុសត្រូវទោះបីជាការចំណាយថ្លៃដល់រាប់ពាន់ដុល្លាក៏ដោយឲ្យតែកន្លែងកើតហេតុនោះស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់យើងដែលកំណត់ត្រឹម៥០គីឡូម៉ែត្រ។ បើនៅផុតពីតំបន់សេវានេះ យើងក៏អាចជួលលោក ឬលោកស្រីបានដែរតែបាំបាច់ត្រូវប្រើប្រាស់សេវាជួសជុលចល័ត ដោយគិតអត្រាតម្លៃ០.៧៥ដុល្លាក្នុង១គីឡូម៉ែត្រ។
ប្រាកដជាមិន ។ សេវាជួលរថយន្តរបស់យើងមែនដូចជាសេវាទេសចរណ៍ដែលជាប់កិច្ចសន្យាទេ។
ដោយសារតែយើងខ្ញុំពុំដឹងច្បាស់ថាលោកអ្នកត្រូវទៅទីណាឲ្យប្រាកដ។
មានពីរប្រភេទសំរាប់លោកអ្នកធ្វើការជ្រើសរើស៖ ជំរើសទី១៖ ប្រសិនបើលោកអ្នកគ្មានប័ណ្ណបើកបរកម្ពុជាទេ លោកអ្នកត្រូវតែ៖ ១.១. កក់លិខិតឆ្លងដែនដែលមានសុពលភាព និងដែលមានទិដ្ឋាការច្រកចូល ដើម្បីបុព្វហេតុធានារ៉ាប់រង។ ១.២. បង់ប្រាក់ដំកល់ដែលអាចដកវិញបានក្នុងចំនួនពី៥០០ដុល្លា ទៅ១០០០ដុល្លា។ ១.៣. កក់ទុកនូវប័ណ្ណបើកបរដែលធ្វើដោយប្រទេសសមីជន ឬប័ណ្ណបើកបរអន្តរជាតិដែលជាភាសាអង់គ្លេសដែលនៅមានសុពលភាព ហើយ ដែលក្រសួងសាធារណការអាចធ្វើជាឯកសារយោង ដើម្បីអាចឲ្យលោកអ្នកប្តូរយកប័ណ្ណបើកបរកម្ពុជាមកប្រើជំនួសបណ្តោះអាសន្នបាន ១.៤. ធ្វើប័ណ្ណបើកបរកម្ពុជាជាថ្មី ឬបន្តសុពលភាពជូនលោកអ្នក។ ១.៥. ទុករូបថតដែលមានទំហំដូចរូបថតក្នុងលិខិតឆ្លងដែនចំនួន៦សន្លឹក។ ប្រសិនបើលោកអ្នកគ្មានទេយើងខ្ញុំអាចដោះស្រាយជូនលោកអ្នកបានក្នុងរយៈពេល២ឬបីនាទីប៉ុណ្ណោះដោយត្រូវចំណាយ២ដុល្លា។ ១.៦. ការិយាល័យយើងខ្ញុំនឹងចេញប័ណ្ណបើកបរបណ្តោះអាសន្នជូនលោកអ្នកតែក្នុងក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ដែលអាចឲ្យលោកអ្នកធ្វើការបើកបរជុំវិញប្រទេសកម្ពុជាបានមួយរំពេជ។ ១.៧. ប័ណ្ណបើកបរកម្ពុជាពិតប្រាកដមានសុពលភាពត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេអាចធ្វើថ្មីបានតែក្នុងរយៈពេល១សប្តាហ៍យ៉ាងយូរ។ ប័ណ្ណបើកបរនេះគេអាចនឹងផ្ញើរទៅប្រទេសរបស់លោកអ្នកក្នុងតម្លៃប្រៃណីបន្ថែមចំនួន៥ដុល្លា។ ជំរើសទី២៖ ប្រសិនបើលោកអ្នកមានប័ណ្ណបើកបរកម្ពុជារួចជាស្រេច លោកអ្នកត្រូវតែ៖ ២.១. កក់លិខិតឆ្លងដែនដែលមានទិដ្ឋាការចូល(ប្រភេទណាក៏បាន) ដើម្បីបុព្វហេតុធានារ៉ាប់រងរបស់លោកអ្នក។ ២.២. ថតចម្លងទាំងសងខាងនូវប័ណ្ណបើកបរកម្ពុជាដែលមានសុពលភាព។ ២.៣. បង់ប្រាក់កក់ដែលអាចដកវិញបានក្នុងចំនួនចាប់ពី៥០០ដុល្លា ដល់ ១០០ដុល្លា។ ២.៤. ការិយាល័យយើងខ្ញុំនឹងចេញប័ណ្ណបើកបរបណ្តោះអាសន្នជូនលោកអ្នកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ដែលអាចឲ្យលោកអ្នកធ្វើការបើកបរជុំវិញប្រទេសកម្ពុជាបានភ្លាម។ សម្គាល់៖ ក្នុងករណីដែលលោកអ្នកពុំមានប័ណ្ណបើកបរនៃប្រទេសលោកអ្នក ឬប័ណ្ណបើកបរអន្តរជាតិ ដែលជាភាសាអង់គ្លេសទេ លោកអ្នកត្រូវតែទៅឲ្យស្ថានទូតធ្វើការបញ្ជាក់ជាផ្លូវការ។
ប្រសិនបើលោកអ្នកពុំមានប័ណ្ណបើកបរខ្មែរទេ លោកអ្នកមានជំរើស២យ៉ាងដូចខាងក្រោម៖ ១) ប្រើសេវាជួលរថយន្តមានបន្ថែមអ្នកបើកបរ ដោយតម្រូវឲ្យបង់ប្រាក់កក់តិចជាងប្រាក់កក់ដែលបង់សំរាប់ជួលដើម្បីបើកបរខ្លួនឯង។ ២) ប្រើសេវាជួលរថយន្តបើកបរដោយខ្លួនឯង ដោយតម្រូវឲ្យបង់ប្រាក់កក់ច្រើនជាងប្រាក់កក់ដែលជួលមានអ្នកបើកបរ។ ក្នុងករណីនេះលោកអ្នកពុំអាចទទួលអត្ថប្រយោជន៍ពីការធានារ៉ាប់រងបានទេ។
លោកអ្នកអាចធ្វើដូច្នេះបាន ប៉ុន្តែត្រូវបង់ប្រាក់កក់បន្ថែម ក្នុងចន្លោះរវាង $2.000.00 ទៅ $25,000.00 ដុល្លាសហរដ្ឋអាមេរិក។
ការចូលស្នាក់នៅក្នុងសណ្ឋាគារគេត្រូវការតែច្បាប់ចម្លងលិខិតឆ្លងដែនតែប៉ុណ្ណោះ គេមិនត្រូវការច្បាប់ដើមទេ។ រថយន្តរបស់យើងខ្ញុំ ភាគច្រើន តែងតែជាប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធានារ៉ាប់រងដែលក្នុងនោះរាល់អ្នកបើកបរជាជនបរទេសតម្រូវឲ្យកក់លិខិតឆ្លងដែនទុក។
ទេគ្មានការកំណត់ទេ លោកអ្នកអាចបើកបរទៅដល់ទីណាក៏បានតាមចិត្តចង់ ពីព្រោះថ្លៃជួលរថយន្តមិនបានបញ្ចូល លើថ្លៃសាំងឡើយ ក៏ប៉ុន្តែលោកអ្នក​ចាំបាច់​ត្រូវ​ចេញ​ថ្លៃសាំង​ដោយ​ខ្លួនឯង។ សម្គាល់៖ ដោយសារតែរថយន្តរបស់យើងទាំងអស់បានចាក់សាំងពេញធុងជាមុនត្រៀមដើម្បីប្រគល់ជូនមុននឹងលោកអ្នកចេញដំណើរពីការិយាល័យភ្នំពេញលោកអ្នកត្រូវតែចាក់សាំងឲ្យពេញធុងវិញឬក៏ចំណាយលើថ្លៃសាំងពី៧៥ដុល្លា ទៅ៨៥ដុល្លាជំនួសការចាក់សាំងក្នុងធុង នៅពេលប្រគល់រថយន្តឲ្យយើងខ្ញុំវិញនៅភ្នំពេញ។
មានការបំភ្លឺជូនមួយចំនួនដូចខាងក្រោមដែលជាជំនួយសំរាប់លោកឬលោកស្រីផុតពីគ្រោះថ្នាក់នៅពេលធ្វើការបើកបររថយន្តនៅកម្ពុជា។ ១) ជាសវាងការបើកបរលឿនដាច់ខាតដូចនៅប្រទេសដទៃៗទៀត ២) សូមកុំបើកបរលើផ្លូវជាតិនៅពេលយប់ ដោយហេតុថាអាចនឹងមានសត្វស្រុកឬសត្វព្រៃដេលលើថ្នល់ ឬអាចមានយានវន្ត រទេះគោ រ៉ឺម៉ក រថយន្តដឹកទំនិញ ឬម៉ូតូជាដើមចតនៅលើដងផ្លូវមិនបានបើកភ្លើងសញ្ញា។ មិនតែប៉ុណ្ណោះវាអាចនឹងមានអ្នកស្រវឹងស្រា ឬជនពាលបើកបរច្រងេងច្រងាង មកបុករថន្តដែលលោក ឬលោកស្រីដែលកំពុងបើកបរ។ ៤) លោកឬលោកស្រីចាំបាច់ត្រូវតែប្រុងប្រយ័ត្នឬបង្អន់ល្បឿននៅពេលបើករដល់ផ្លូវបំបែកព្រោះវាអាចបុកគ្នាជាមួយនឹងរថយន្តផ្សេងទៀតដែលឆ្លងកាត់។ ៣) ជាសវាងការបើកបរជែងគ្នាដែលអាចបង្កឲ្យមានគ្រោះថ្នាក់ពីព្រោះផ្លូវនៅកម្ពុជាភាគច្រើនមិនល្អហើយថែមទាំងតូចចង្អៀតទៀតផង។
សំរាប់ជនបរទេសដែលមិនធ្លាប់ដែលមកកម្ពុជាការបើកបរអាចប្រឈមនឹងគ្រោះថ្នាក់។ ប្រសិនបើលោក លោកស្រីឬនាងកញ្ញាមានអារម្មណ៍ស្ងប់ល្អនោះ ការបើកបររបស់លោកអ្នកកាន់តែមានលក្ខណៈឯករាជ្យខ្លាំងឡើងថែមទៀត។ ផ្ទុយទៅវិញប្រសិនបើអស់លោកលោកស្រីមានអារម្មណ៍មិននឹងន លោកអ្នកអាចនឹងជួបប្រទះបញ្ហាច្រើនយ៉ាង។ អាស្រ័យហេតុនេះ យើងសំណូមពរលោកឬលោកស្រីមេត្តាជួលរថយន្ត ដោយថែមទាំងអ្នកបើកបរ ផងដែរ។ អ្នកបើករបស់យើងចេះនិយាយភាសារអង់គ្លេស និងស្គាល់គ្រប់ទីកន្លែងនៅកម្ពុជា ជាពិសេសកន្លែងសំខាន់ៗ និងមណ្ឌលកំសាន្តទៀតផង។
ប្របើជាចៃដន្យលោកអ្នកប្រគល់រថយន្តវិញនៅចំថ្ងៃអាទិត្យឬថ្ងៃឈប់លោកអ្នកចាំបាច់ត្រូវតែបង់ថ្លៃបន្ថែមចំនួន១០ដុល្លា សំរាប់ការងារថែមម៉ោងបុគ្គលិក រួចទូរស័ព្ទមកយើងខ្ញុំឲ្យបានមួយម៉ោងមុនមកដល់តំបន់ជុំវិញភ្នំពេញ។
មិនចាំបាច់ទាល់តែសោះ។ អ្នកបើកបរនឹងចេញប្រាក់ថ្លៃអាហារ និងស្នាក់នៅដោយខ្លួនឯង។ មានករណីមួយ ជាករណីដ៏កម្របំផុតគឺ ប្រសិនបើលោកអ្នកត្រូវការឲ្យអ្នកបើកបរជូនទៅនៅតំបន់ដាច់ស្រយាលឬជាតំបន់ដែលគមិនដែលស្គាល់ ឬលោកអ្នកទុកអ្នកបើកបរចោលនៅកន្លែងដែលគ្មានអ្នកណាស្គាល់ ដើម្បីភាពស្ងប់ស្ងាត់ គ្មានផ្ទះសំណាក់ដែលគ្មានអាហារដ្ឋាន គ្មានផ្ទះសំណាក់ លោកអ្នកត្រូវតែ ចំណាយជូនគាត់។
អ្នកត្រូវតែទាក់ទងទៅតំណាងទីភ្នាក់ងារធានារ៉ាប់រងដោយផ្ទាល់ ដោយប្រាប់ពួកគេអំពីកន្លែងកើតគ្រោះថ្នាក់ រង់ចាំពួកគេ ហើយរាយការណ៍ប្រាប់ពួកគេអំពីហេតុការណ៍ដែលកើតឡើង តែសូមគេចចេញ ឬក៏រំកិលរថយន្តចេញពីកន្លែងកើតហេតុឲ្យសោះ បើពុំដូច្នោះទេក្រុមហ៊ុនធានារ៉ាប់រងមុខជាមិនចូលរួមដោះស្រាយសំណងលើការខូចខាតឡើយ។
មានជំរើសប្រាំយ៉ាង៖ ១) ការទួលខុសត្រូវលើភាគីទី៣ (តីតជន) ២) ការខូចខាតរថយន្តផ្ទាល់ខ្លួន ៣) ការទទួលខុសត្រូវលើអ្នករួមដំណើរ ៤) គ្រោះថ្នាក់ដែលកើតមានចំពោះអ្នកបើកបរ ៥) ចោរកម្ម
មានជាប់។ រថយន្តជួលទាំងអស់សុទ្ធតែមានធានារ៉ាប់រងសព្វបែបយ៉ាងទាំងអស់។
ប្រាកដជាត្រូវចំំណាយហើយ។ ដោយសារតែយើងខ្ញុំពុំមានការិយាល័យសាខានៅតាមបណ្តាខេត្តដទៃៗទៀត យើងខ្ញុំចាំបាច់ត្រូវតែធ្វើដំណើរពីភ្នំពេញទៅកាន់កន្លែងដែលបានស្នើនោះ ដើម្បីប្រគល់ឬទទួលរថយន្តជួល។ យ៉ាងលឿនបំផុតក៏ត្រូវប្រើប្រាស់រយៈពេលពេល២ថ្ងៃដែរសម្រាប់ធ្វើដំណើរទៅមកទៅដើម្បីប្រគល់ឬទទួលរថយន្តបន្ថែមទាំងរយៈពេលស្នាក់នៅទៀតផង។ ដូច្នេះយើងខ្ញុំត្រូវតែគិតថ្លៃឈ្នួលដោយផ្អែកទៅលើចម្ងាយផ្លូវពីភ្នំពេញ។ ជាឧទាហរណ៍៖ ១) ក្រុងព្រះសីហនុ ១៥០ដុល្លា ២) ខេត្តសៀមរាប ១៥០ដុល្លា ៣) ខេត្តបាត់ដំបង ១៧០ដុល្លា ៤) ខេត្តកោះកុង ១៦៥ដុល្លា
ពិតជាអាច ក៏ប៉ុន្តែ លោកអ្នកអាចប្រើបានតែប័ណ្ណបើកបរអន្តរជាតិតែក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ។
មានជំរើសមួយផ្សេងទៀត ប្រសិនបើលោកអ្នកមិនចង់កក់លិខិតឆ្លងដែនទុកនោះទេ គេតម្រូវឲ្យលោកអ្នក បង់ប្រាកក់បន្ថែមក្នុងចន្លោះតម្លៃពី២,០០០.00 ដុល្លាសហរដ្ឋអាមេរិក ទៅ ២,៥០០.00 ដុល្លាសហរដ្ឋអាមេរិក ហើយប្រាក់កក់នោះលោកអ្នកអាចដកវិញបាន។
ទេមិនអាចទេ។ លោកអ្នកអាចប្រើបានតែប័ណ្ណបើកបរកម្ពុជាតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារធានារ៉ាប់រងនៅកម្ពុជា តម្រូវឲ្យប្តូរយកប័ណ្ណបើកបរកម្ពុជា វិញ។ លីណា-ជួលរថយន្តទេសចរណ៍អាចដោះស្រាយការងារនេះជូនលោកអ្នកបាន ហើយក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះលោកអ្នកនឹងបានប្តូរបណ្ណបើបរមកពីប្រទេសលោកអ្នកទៅជាប័ណ្ណបើកបរកម្ពុជាបណ្តោះអាសន្នវិញភ្លាម។
សម្រាប់ការជួលរថយន្តគិតជាខែ ទាំងប្រាក់ឈ្នួល ទាំងប្រាក់កក់មិនអាចដកវិញបានទេ។ រីឯការជួលគិតជាថ្ងៃ ប្រាក់កក់អាចដកវិញបាន ប៉ុន្តែប្រាក់ឈ្នួលមិនអាចដកវិញបានទេ។ ការជួបប្រទះរបស់យើងកន្លងមក៖ បទពិសោធន៍របស់សហការីរបស់យើងម្នាក់កន្លងមកដែលនឹងត្រូវលើកឡើងដូចខាងក្រោម គឺជាភ័ស្តុតាងបញ្ជាក់ថា ហេតុអ្វីបានជាប្រាក់កក់គេមិនអាចដកវិញបាន។ នាថ្ងៃមួយគឺថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០១៥ គាត់បានខកជើងយន្តហោះពីប្រទេសន័រវ៉េ ទៅប្រទេសបារាំង ដោយគាត់បាច់បាច់ត្រូវរៀបចំពិធីបុណ្យណូអែលជាមួយសាច់ញាតិនៅទីនោះ ហើយតម្លៃយន្តហោះទៅមកគឺ ៦០០ដុល្លា។ ការបរាជ័យក្នុងការឡើងយន្តហោះនោះគឺ បណ្តាលមកពីការស្ទះចរាចរ។ មានរថយន្តបុកគ្នានៅតាមផ្លូវដែលគាត់ត្រូវធ្វើដំណើរឆ្លងកាត់ ដែលបង្កឲ្យមានការស្ទះចរាចរយ៉ាងធ្ងន់ធ្ងរអស់រយៈពេលពីរម៉ោង។ បន្ទាប់មកគាត់ក៏ទៅកាន់ក្រុមហ៊ុនអាកាសចរ ក្នុង Kristiansand ដើម្បីចង់ដឹងថាតើសំបុត្រយន្តហោះរបស់គាត់អាចប្រើប្រាស់សំរាប់យន្តហោះជើងក្រោយបានដែរឬទេ។ ជាអកុសល សំបុត្រយន្តហោះនោះមិនអាចដូរថ្មីបានទេ ហើយការហួសកំណត់ក៏មិនអាចបន្តទៅ ទៀតបានដែរ។ គេតម្រូវឲ្យគាត់ទិញសំបុត្រយន្តហោះថ្មីមួយទៀត។ យ៉ាងណាម៉ិញ ការជួលរថយន្តរបស់លោកអ្នកមិនអាចដកវិញបានដូចគ្នា។
ដោយសារចំនួនថ្ងៃក្នុង១ខែវាប្រែប្រួលពី២៨ ដល់៣១ ១ខែនៃ ការជួលរថយន្តគឺរាប់ថា៣០ថ្ងៃ ទោះបីជាក្នុងខែនោះមានប៉ុន្មានថ្ងៃក៏ដោយ ក៏ប៉ុន្តែនៅថ្ងៃចុងក្រោយ លោកអ្នកត្រូវតែប្រគល់រថយន្តវិញមិនឲ្យហួសពីម៉ោង៥:៣០ល្ងាច។
ដូចគ្នាទៅនឹងការចូលស្នាក់នៅក្នុងសណ្ឋាគារដែល ការចាប់ផ្តើមជួលរថយន្តគេអាចមកជួលពេលណាក៏បានឲ្យតែនៅក្នុងម៉ោងធ្វើការ ក៏ប៉ុន្តែវាខុសគ្នាត្រង់ថាការឈប់ស្នាក់នៅសណ្ឋាគារគេកំណត់ត្រឹមម៉ោង១២:០០ ថ្ងៃត្រង់ មិនឲ្យលើស រីឯការឈប់ជួលរថយន្តប្រព្រឹត្តទៅនៅថ្ងៃចុងក្រោយនៃកិច្ចព្រមព្រៀងដោយកំណត់ត្រឹមម៉ោង៥:0០ល្ងាចមិនឲ្យលើស។ បើហួសម៉ោង៥:០០ល្ងាចដូចកំណត់ ខាងលើថ្ងៃឈប់ជួលរថយន្តក្តីត្រូវគិតទៅដល់ថ្ងៃបន្ទាប់វិញជាស្វ័យប្រវត្តិ។ សូមលើកជាឧទាហរណ៍ដូចខាងក្រោម៖ (១) ឧបមាថាលោកអ្នកយករថយន្តជួលចេញនៅថ្ងៃចន្ទនៅម៉ោង១២:០០ថ្ងៃត្រង់(រីឯការិយាល័យយើងខ្ញុំធ្វើការពីម៉ោង ៧:៣០ព្រឹក ដល់ ម៉ោង៥:៣០ ល្ងាច ហើយលោកអ្នក យករថយន្តមកប្រគល់វិញនៅម៉ោង៥:៣០ល្ងាចនាថ្ងៃដដែល ក្នុងករណីនេះ រយៈពេលនេះរយៈពេលនៃការជួលរថយន្តត្រូវរាប់ថា១(មួយ)ថ្ងៃពេញ។ (២) ឧបមាថាលោកអ្នកយករថយន្តជួលចេញនៅថ្ងៃចន្ទនៅម៉ោងក្នុងចន្លោះពី០៧:៣០ ទៅ១២:០០ថ្ងៃត្រង់ រួចយករថយន្តនោះមកប្រគល់វិញនៅថ្ងៃពុធនៃសប្តាហ៍ដដែលក្នុងវេលា ម៉ោង៥:៣០នាទីល្ងាច រយៈពេលនៃការជួលរថយន្តគេរាប់ថា៣(បី)ថ្ងៃពេញ។
ពិតជាមិនអាចទេ ជាពិសេសចាប់ពីម៉ោង៨:០០យប់ទៅ។
ពិតជាមិនអាចទេ លោកអ្នកមិនអាចប្រគល់រថយន្តវិញនៅពេលថ្ងៃត្រង់ពីម៉ោង១២:០០ ទៅម៉ោង១:៣០នាទីបានទេពីព្រោះពេលបាយពួកយើងមិនធ្វើការទេ។ ក្នុងករណីចាំបាច់ណាមួយ, លោកអ្នកអាចប្រគល់រថយន្តបាននៅម៉ោងនេះ តែត្រូវចំណាយប្រាក់ $10.00 ដល់ការចាត់តាំងមន្រ្តីម្នាក់ឲ្យមកធ្វើការក្រៅម៉ោង។
ដោយសារតែពួកយើងមិនធ្វើនៅថ្ងៃឈប់សំរាក លោកអ្នកមិនអាចប្រគល់រថយន្តជួលមកពួកយើងនៅពេលនោះបានទេ លើកលែងតែលោកអ្នកផ្តល់ដំណឹងមកយើងខ្ញុំ(តាមទូរស័ព្ទជាដើម) យ៉ាងហោចណាស់ឲ្យបាន១ម៉ោងមុនលោកអ្នកអញ្ជើញមកដល់ភ្នំពេញ។ ក្នុងករណីនេះលោកអ្នក ចាំបាច់ត្រូវតែបង់ថ្លៃធ្វើការក្នុងម៉ោងលើស ទៅឲ្យអ្នកដែលយើងបញ្ជូនឲ្យទៅទទួល។
គ្មានដាច់ខាត។ លោកអ្នកអាចបើកបរក្នុងចម្ងាយផ្លូវប្រវែងណាក៏បានដែរឲ្យតែនៅក្នុងទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា។
ពិតមែនតែពួកយើងគ្មានការិយាល័យសាខានៅតាមបណ្តាខេត្តក៏ដោយពួកយើងក៏អាចយករថយន្តជួលនោះទៅជូនលោកអ្នកដល់កន្លែងដែលលោកអ្នកត្រូវការបានដែរ។ អត្រាថ្លៃឈ្នួលយករថយន្តជូនដល់ដល់កន្លែងនិងអត្រាថ្លៃឈ្នួលទៅទទួលរថយន្តវិញដល់កន្លែងគឺស្មើគ្នា គឺថាតម្លៃនេះគិតតាមចម្ងាយផ្លូវពីភ្នំពេញដល់កន្លែងដែលត្រូវទៅ។ និយាយឲ្យបានលំអិតជាងនេះគឺ ១) ក្នុងចម្ងាយផ្លូវពី១គម ដល់៣០០គម ថ្លៃឈ្នួលគឺ ១៥០ដុល្លា ២)ក្នុងចម្ងាយផ្លូវពី៣០១គម ដល់៦០០គម ថ្លៃឈ្នួលគឺ ២៥០ដុល្លា។ សូមជំរាបជូនថា ថ្លៃជួលរថយន្តគិតផ្សេង។
ការកាន់លិខិតឆ្លងដែនជាប់នឹងខ្លួនពេលធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាអាចនឹងមានបញ្ហា ពីព្រោះលោកអ្នកអាចនឹងជួបនិងចោរ ឬជនខិលខូចដែលលួចយកកាបូបលោកអ្នកដោយទាំងលិខិតឆ្លងដែនទៅបាត់។