អំពីក្រុមហ៊ុនលីណា-ជួលរថយន្តទេសចរណ៍យើងខ្ញុំ
លីណាជួលរថយន្តទេសចរណ៍គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជួលរថយន្តកំពូលទាំង១០នៅកម្ពុជា។ ក្រុមហ៊ុនយើងចាប់កំណើតនៅថ្ងៃទី១ មិថុនា ឆ្នាំ ២០០១ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
ក្រុមហ៊ុនលីណាជួលរថយន្តទេសចរណ៍ មិនត្រឹមតែជួលរថយន្ត ក្នុងតម្លៃដែលអាចប្រកួតប្រជែងជាមួយគេបានតែប៉ុណ្ណោះទេ ក្រុមហ៊ុននេះថែមទាំងផ្តល់ឱកាសការងារ និងការហ្វឹកហាត់ដល់និស្សិតវ័យក្មេងនានានៅកម្ពុជា ដែលមានសញ្ញាប័ត្រចេញពីអង្គការមិនមែនរដ្ឋាភិបាលភិបាល ពីអង្គការអន្តរជាតិ និងពីស្ថាប័នឯកជន ព្រមទាំង និស្សិតក្រីក្រដែលមកពីខេត្តដាច់ស្រយាលនានាទៀតផងដើម្បីឲ្យពួកគេអាចធ្វើកម្មសិក្សាក្នុងវិស័យទេសចរណ៍យ៉ាងរីករាយ ។
ធនធានរបស់យើងខ្ញុំ
យើងទាំងពីរនាក់ស្វាមី ភរិយា ជាម្ចាស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ការងារលើវិស័យនេះរយៈពេលជាង១៥ឆ្នាំ សូមធ្វើការកោតសរសើរ អស់លោក លោកស្រី នាងកញ្ញាដែលបានការគាំទ្រ ដល់ក្រុមហ៊ុនលីណាជួលរថយន្តទេសចរណ៍របស់យើងខ្ញុំដែលតែងតែបំពេញនូវសេចក្តីត្រូវការជួលរយន្តជូនអស់លោក លោកស្រី នាងកញ្ញាជាលក្ខណៈបុគ្គល ក្តី ឬជាលក្ខណៈក្រុមហ៊ុនក្តី។ ក្រុមហ៊ុនយើងខ្ញុំ មានយានយន្ត ប្រមាណជាង៣៨គ្រឿងសំរាប់ជួលដែលមានច្រើនម៉ូដែល ច្រើនម៉ាក និងច្រើនសេរីក្នុងតម្លៃខុសៗគ្នា សំរាប់ការជ្រើសរើសដ៏ពេញចិត្តបំផុតដូចជា TOYOTA, LEXUS, MITSUBISHI, HONDA, HYUNDAI ជាដើម។ មិនតែប៉ុណ្ណោះយើងខ្ញុំមានបុគ្គលិកចំនួនជាង៣០នាក់សំរាប់បំរើអតិថិជន។
ជំរើសនៃការជួលរថយន្ត
យើងខ្ញុំមាន សេវាកម្មជួលរថយន្តពីរប្រភេទសំរាប់ជ្រើសរើស៖ ១) ការជួលរថយន្តដើម្បីបើកបរខ្លួនឯង ២) ការជួលរថយន្តដោយមានអ្នកបើកបរអាចនិយាយភាសារអង់គ្លេស។ អតិថិជនអាចប្រើរថយន្តជួលក្នុងគោលបំណងច្រើនយ៉ាង ប៉ុន្តែមិនមែនប្រើក្នុងគោលបំណងផ្ទុកហួសចំណុះ និង ប្រើខុសច្បាប់ទេ។
អតិថិជនជាមុខសញ្ញារបស់ក្រុមហ៊ុនយើង
អតិថិជនជាមុខសញ្ញារបស់ក្រុមហ៊ុនយើង ពលរដ្ឋខ្មែរ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថានទូត ក្រុមហ៊ុនឯកជន ទេសចរជាតិ និងអន្តរជាតិ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក
ចក្ខុវិស័យ
លីណាជួលរថយន្តទេសចរណ៍នឹងក្លាយទៅជាទីភ្នាក់ងារជួលរថយន្តដ៏ល្បីល្បាញបំផុត ដោយផ្តល់ដល់អតិថិជននូវសេវាកម្មជួលរថយន្តក្នុងលំដាប់អាជីព ដែលអាចប្រៀបធៀបទៅនឹងសេវាកម្មជួលរថយន្តនៃប្រទេសជឿនលឿនទូទាំងពិភពលោក។
.
បេសកកម្ម
ផ្តល់សេវាកម្មជួលរថយន្តជាលក្ខណៈអាជីព ដែលអាចទទួលយកបាន ជូនប្រជាពលរដ្ឋទាំងខ្មែរនិងបរទេសដែលមានលក្ខណៈអាជីព និងអាចទទួលយបាននៅកម្ពុជា ដើម្បីឲ្យពួកគេអាចទៅកំសាន្តដល់ទីណាក៏បានតាមចិត្តចង់។
គុណតម្លៃ
យើងចាត់ទុកថាភាពទំនុកចិត្ត សុចរិតភាបនិងគណនេយ្យភាព មានលក្ខណៈអាពីពពិតប្រាកដ និងមានតម្លៃ ខ្ពស់បំផុត ហើយយើងតែងតែប្រាស្រ័យទាក់ទងជាមួយអតិថិជនគ្រប់លំដាប់ក្នុងលក្ខណៈគួរឲ្យទុកចិត្ត និងក្នុងបរិយាកាសមិត្តភាពជានិច្ច។
សេវាកម្ម